សំខាន់៖ ជៀសវាងធ្វើឲ្យឆ្កូតលើអេក្រង់ប៉ះ។ មិនត្រូវប្រើប៊ិចមែនទែន ខ្មៅដៃ ឬវត្ថុមុតផ្សេងទៀតលើអេក្រង់ប៉ះឡើយ។
ដាក់ម្រាមដៃរបស់អ្នកលើធាតុនោះ ក្នុងពេលពីរបីវិនាទី ហើយរំអិលម្រាមដៃរបស់អ្នកកាត់អេក្រង់។
ដាក់ម្រាមដៃរបស់អ្នកលើអេក្រង់ ហើយរំអិលម្រាមដៃរបស់អ្នកក្នុងទិសដៅដែលអ្នកចង់បាន។
រំអិលម្រាមដៃអ្នកលើអេក្រង់យ៉ាងរហ័ស ក្នុងចលនាផាត់ឡើងលើឬចុះក្រោម ហើយលើកម្រាមដៃអ្នក។ ដើម្បីបញ្ឈប់ការរំកិល សូមប៉ះអេក្រង់។
ដាក់ម្រាមដៃ 2 លើធាតុមួយ ដូចជាផែនទី រូបថត ឬទំព័រវិប ហើយរំអិលម្រាមដៃរបស់អ្នកចេញពីគ្នាឬចូលគ្នា។
អេក្រង់បង្វិលដោយស្វ័យប្រវត្តិ នៅពេលអ្នកបង្វិលទូរសព្ទ 90 អង្សា។
ដើម្បីឃើញកម្មវិធីណាដែលអ្នកបានបើក សូមប៉ះគ្រាប់ចុចទិដ្ឋភាពទូទៅ check_box_outline_blank។
ដើម្បីប្ដូរទៅកម្មវិធីមួយទៀត សូមប៉ះកម្មវិធីដែលអ្នកចង់។ ដើម្បីបិទកម្មវិធីមួយ សូមប៉ះអាយខុន close ជាប់នឹងវា។
ដើម្បីត្រឡប់ទៅអេក្រង់មុនដែលអ្នកស្ថិតនៅក្នុងនោះ សូមប៉ះគ្រាប់ចុចថយ ។ ទូរសព្ទរបស់អ្នកចងចាំកម្មវិធីនិងវិបសៃទាំងអស់ ដែលអ្នកបានចូលមើល ចាប់តាំងពីពេលចុងក្រោយដែលអេក្រង់របស់អ្នកត្រូវបានចាក់សោ។
ដើម្បីចូលទៅគេហអេក្រង់ សូមប៉ះគ្រាប់ចុច គេហ panorama_fish_eye។ កម្មវិធីដែលអ្នកបានប្រើនៅតែបើកនៅផ្ទៃខាងក្រោយដដែល។
សម្រាប់ការរុករកកាន់តែងាយស្រួលរវាងកម្មវិធី សូមចុចឲ្យជាប់លើគ្រាប់ចុចទិដ្ឋភាពទូទៅ check_box_outline_blank ដើម្បីចែកអេក្រង់រវាងកម្មវិធីពីរ។ ដើម្បីត្រឡប់មកទិដ្ឋភាពធម្មតាវិញ សូមចុចឲ្យជាប់លើគ្រាប់ចុចទិដ្ឋភាពទូទៅ check_box_outline_blank ម្ដងទៀត។
Before starting chat with our customer support, please leave your contact details. Contact our chat support for online purchases support, product information, warranty support.
Start chatPrefer to bring your device in for our experts to have a look at? Find the location of your nearest Nokia & HMD phones, tablets and accessories care center.
Find a care center near you