ភាពមាននៃផលិតផល មុខងារ កម្មវិធី និងសេវាខ្លះដែលបានពណ៌នាក្នុងមគ្គទេសក៍នេះអាចខុសគ្នាតាមតំបន់ ហើយត្រូវការនូវការបើកដំណើរការ, ការចុះឈ្មោះប្រើ, ភាពភ្ជាប់បណ្ដាញ និង/ឬ អ៊ីនធើណិត ព្រមទាំងគម្រោងសេវាសមស្រប។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតំណាងចែកចាយរបស់អ្នក ឬក៏អ្នកផ្តល់សេវាឲ្យអ្នក។ ឧបករណ៍នេះអាចមានទំនិញ បច្ចេកវិទ្យា ឬសុហ្វវែរ ដែលស្ថិតនៅក្រោមច្បាប់និងបទបញ្ជាស្ដីពីការនាំចេញពីសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀត។ សកម្មភាពណាដែលផ្ទុយនឹងច្បាប់ត្រូវបានហាមប្រាម។
ខ្លឹមសារនៃឯកសារនេះត្រូវបានផ្តល់ជូន "ដូចដែលមាន"។ លើកលែងតែត្រូវបានតម្រូវដោយច្បាប់ជាធរមាន បើពុំនោះទេ គ្មានការធានាលើប្រភេទណាមួយឡើយ ទោះបានបញ្ជាក់ក្តី ឬដោយប្រយោលក្តី មានជាអាទិ៍ ការធានាដែលបានថ្លែងអំពីពាណិជ្ជភាពនិងភាពសមស្របក្នុងគោលបំណងជាក់លាក់ ដែលនឹងធ្វើឡើងពាក់ព័ន្ធនឹងសុក្រឹតភាព ការទទួលខុសត្រូវ ឬខ្លឹមសារនៃឯកសារនេះ។ HMD Global រក្សាសិទ្ធិក្នុងការកែឯកសារនេះ ឬក៏ដកឯកសារនេះបានគ្រប់ពេលដោយពុំចាំបាច់ជូនដំណឹងជាមុន។
ក្រោមវិសាលភាពដែលអនុញ្ញាតដោយច្បាប់ជាធរមាន ទោះជាក្នុងកាលៈទេសៈណាក៏ដោយ HMD Global និងអ្នកផ្តល់អាជ្ញាបណ្ណឲ្យខ្លួន នឹងមិនទទួលខុសត្រូវលើការបាត់បង់ទិន្នន័យ ឬផលចំណូល ឬក៏ការខូចអ្វីជាពិសេស ដោយចៃដន្យ ដោយផលវិបាក ឬដោយប្រយោល បណ្តាលមកពីបុព្វហេតុផ្សេងៗឡើយ។
ការផលិតឡើងវិញ ការបញ្ជូន ឬការចែកចាយផ្នែកណាមួយឬទាំងអស់នៃខ្លឹមសារព័ត៌មានក្នុងឯកសារនេះ ទោះតាមទម្រង់ណាក៏ដោយ បើគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពី HMD Global ជាមុន គឺត្រូវបានហាមឃាត់។ HMD Global ប្រតិបត្តិគោលការណ៍អភិវឌ្ឍន៍ជាបន្តបន្ទាប់។ HMD Global រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរនិងកែលម្អផលិតផលទាំងឡាយណាដែលបានរៀបរាប់នៅក្នុងឯកសារនេះ ដោយមិនចាំបាច់ជូនដំណឹងជាមុន។
HMD Global មិនធ្វើការអះអាង ផ្តល់ការធានា ឬទទួលខុសត្រូវណាមួយឡើយចំពោះភាពធ្វើមុខងារ ខ្លឹមព័ត៌មាន ឬការគាំទ្រអ្នកប្រើប្រាស់ចុងក្រោយនៃកម្មវិធីផ្សេងៗរបស់តតីយភាគីដែលអមមកជាមួយឧបករណ៍របស់អ្នក។ ដោយប្រើកម្មវិធីនេះ អ្នកដឹងថាកម្មវិធីនោះត្រូវបានផ្តល់ឲ្យដូចដែលមាន។
ការទាញយកផែនទី ហ្គេម តន្ត្រី និងវីដេអូ ព្រមទាំងការបញ្ជូនរូបនិងវីដេអូ អាចពាក់ព័ន្ធនឹងការបញ្ជូនបរិមាណទិន្នន័យជាច្រើន។ អ្នកផ្តល់សេវាឲ្យអ្នកអាចគិតថ្លៃបញ្ជូនទិន្នន័យ។ ភាពមាននៃផលិតផលជាក់លាក់ សេវា និងមុខងារ អាចខុសគ្នាតាមតំបន់។ សូមប្រឹក្សាជាមួយតំណាងចែកចាយក្នុងស្រុករបស់អ្នក ដើម្បីទទួលព័ត៌មានលម្អិតបន្ថែមនិងជម្រើសភាសា។
លក្ខណៈពិសេស ភាពធ្វើមុខងារ និងសេចក្តីណែនាំអំពីផលិតផលមួយចំនួន អាចពឹងផ្អែកលើបណ្ដាញ ព្រមទាំងស្ថិតក្រោមពេលវេលា លក្ខខណ្ឌ និងការគិតថ្លៃបន្ថែម។
លក្ខណៈពិសេសបច្ចេកទេស មុខងារ និងព័ត៌មានផលិតផលផ្សេងទៀតទាំងអស់ដែលបានផ្ដល់ជូន អាចត្រូវបានផ្លាស់ប្ដូរដោយគ្មានការជូនដំណឹង។
គោលការណ៍ឯកជនភាព HMD Global មាននៅ http://www.hmd.com/privacy អនុវត្តចំពោះការប្រើប្រាស់របស់អ្នកលើឧបករណ៍នេះ។
HMD Global Oy គឺជាក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណដាច់មុខពីម៉ាក Nokia សម្រាប់ទូរសព្ទ & ថេប្លិត។ Nokia គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ Nokia Corporation។
Android, Google ព្រមទាំងម៉ាកនិងឡូហ្គោពាក់ព័ន្ធផ្សេងទៀតគឺជាពាណិជ្ជសញ្ញារបស់ Google LLC។
សញ្ញាពាក្យនិងឡូហ្គោ Bluetooth គឺជាកម្មសិទ្ធិរបស់ Bluetooth SIG, Inc. ហើយការប្រើប្រាស់សញ្ញាទាំងនោះដោយ HMD Global គឺស្ថិតក្រោមអាជ្ញាបណ្ណ។
Before starting chat with our customer support, please leave your contact details. Contact our chat support for online purchases support, product information, warranty support.
Start chatPrefer to bring your device in for our experts to have a look at? Find the location of your nearest Nokia & HMD phones, tablets and accessories care center.
Find a care center near you