ទូរសព្ទអ្នកគាំទ្រខ្សែ USB-C។ អ្នកក៏អាចសាកទូរសព្ទអ្នកពីកុំព្យូទ័រជាមួយខ្សែ USB ផងដែរ ប៉ុន្តែវាអាចត្រូវការពេលវែងជាងធម្មតា។
បើថ្មអស់បន្ទុកទាំងស្រុង វាអាចត្រូវការពីរបីនាទី មុនពេលសញ្ញាបង្ហាញអំពីការសាកថ្មបង្ហាញឡើង។
សាកឧបករណ៍អ្នកជាមួយគ្រឿងសាក AD-010។ HMD Global អាចបង្កើតម៉ូដែលថ្មឬគ្រឿងសាកបន្ថែមសម្រាប់ឧបករណ៍នេះ។ រយៈពេលសាកអាចខុសគ្នា អាស្រ័យលើសមត្ថភាពឧបករណ៍។ គ្រឿងបន្សំខ្លះដែលបានបញ្ជាក់នៅក្នុងមគ្គទេសក៍អ្នកប្រើប្រាស់នេះ ដូចជាគ្រឿងសាក កាស ឬខ្សែទិន្នន័យ អាចលក់ដាច់ដោយឡែក។
នៅពេលគ្រឿងសាកមិនត្រូវបានរួមបញ្ចូលក្នុងកញ្ចប់លក់ សូមសាកឧបករណ៍អ្នកដោយប្រើខ្សែទិន្នន័យ (អមមកជាមួយ) និងអាដាប់ទ័រថាមពល USB (អាចលក់ដាច់ដោយឡែក)។ អ្នកអាចសាកឧបករណ៍អ្នកជាមួយខ្សែនិងអាដាប់ទ័រថាមពលរបស់តតិយភាគីដែលអនុលោមតាម USB 2.0 ឬក្រោយនោះ និងស្របជាមួយបទបញ្ជាក្នុងប្រទេស ព្រមទាំងស្តង់ដាសុវត្ថិភាពអន្តរជាតិនិងក្នុងតំបន់ដែលមានជាធរមាន។ អាដាប់ទ័រផ្សេងទៀតអាចមិនបំពេញតាមស្តង់ដាសុវត្ថិភាពដែលមានជាធរមាន ហើយការសាកជាមួយអាដាប់ទ័រនោះអាចនាំឲ្យមានហានិភ័យនៃការបាត់បង់ទ្រព្យឬរបួសដល់ខ្លួន។ យើងឲ្យយោបល់ប្រើអាដាប់ទ័រថាមពលដែលមានថាមពលចូល 100-240V~50/60Hz 0.5A និងចេញ 5.0V/2A ដើម្បីធ្វើឲ្យការសាកឧបករណ៍អ្នកល្អប្រសើរបំផុត។
Before starting chat with our customer support, please leave your contact details. Contact our chat support for online purchases support, product information, warranty support.
Start chatPrefer to bring your device in for our experts to have a look at? Find the location of your nearest Nokia & HMD phones, tablets and accessories care center.
Find a care center near you